ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគ ឦសាន នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥-២០២៨»
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ ២០២៦

ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, August 10, 2026

លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី​បានចូលរួមកិច្ចប្រជុំពិភាក្សាលើការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគ ឦសាន នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥-២០២៨» ដើម្បីពិនិត្យពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារបន្តសម្រាប់ការជំរុញការវិនិយោគ ការទាក់ទាញ ការថែទាំ និងការផ្តល់លើកទឹកចិត្ត ជូនក្រុមហ៊ុន/សហគ្រាស ដែលមានក្នុងខេត្តមណ្ឌលគិរី  ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​,​ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ ​។​ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ព័ត៌មានទាក់ទង